Daily interviews-logo

Daily interviews

RFI

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

Location:

France

Networks:

RFI

Description:

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

Language:

Khmer


Episodes
Ask host to enable sharing for playback control

លោក អ៊ុក ម៉ៅ៖ បណ្តឹងខ្ញុំប្តឹងគេ ត្រូវបានទាត់ចោល តែបណ្តឹងគេប្តឹងខ្ញុំ បែរជាមានចំណាត់ការលឿន

5/13/2025
លោក អ៊ុក ម៉ៅ អ្នក​សារ​ព័ត៌​មាន​ផ្នែក​បរិស្ថាន​ប្រចាំ​ខេត្ត​ស្ទឹង​ត្រែង បាន​អះអាង​ថា ​លោក​បាន​រង​បណ្តឹង​នៅ​តុលា​ការ​សរុប​១៤​ករណី​ដោយ​សារ​តែលោក​បាន​រាយការណ៍​ពី​ការ​ឃុប​ឃិត​គ្នា​រវាង​មន្ត្រី និង​ក្រុម​អ្នក​កាប់ឈើ​នៅ​តំបន់​នោះ​។ ក្នុង​បទ​សម្ភាស​ជា​មួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​ RFI នៅ​ថ្ងៃ​ទី​១៣ ខែឧសភា អ្នក​សារ​ព័ត៌​មាន​ដែល​គ្មាន​ប្រាក់​ខែ​រូប​នេះ ថ្លែងថា លោក​ធ្លាប់​ត្រូវ​បាន​គេវាយ​ដំ គេបោក​ទូរសព្ទ​ចោល ដុត​ម៉ូតូ និង​ដុត​ផ្ទះ​ចោល​។ តែ​លោក​ថា នៅ​ពេល​លោក​ដាក់​ពាក្យ​បណ្តឹង​ដើម្បី​រក​យុត្តិ​ធម៌​ មន្ត្រី​មួយ​ចំនួន​ទាត់​ចោល​ពាក្យ​បណ្តឹង​របស់​លោក ហើយ​នៅ​ពេល​ដែល​ភាគី​ម្ខាង​ទៀត​ប្តឹង​លោក​វិញ គឺ​បែរ​ជា​មន្ត្រី​មាន​ចំណាត់​ការ​លឿន​ទៅ​វិញ​។

Duration:00:07:29

Ask host to enable sharing for playback control

លោក ឃឹម ប៊ុនឡែន៖ ការនាំចូលទុរេនពីក្រៅប្រទេសប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកដាំក្នុងស្រុក

5/11/2025
នៅដើមរដូវវស្សានេះ ផ្លែទុរេនរបស់កម្ពុជាចាប់ផ្តើមអាចប្រមូលផលជាបណ្តើរៗ។ តែយ៉ាងណាការនាំចូលទុរេនពីប្រទេសជិតខាង រួចក្លែងបន្លំថា ជាទុរេនដាំដុះក្នុងស្រុក នៅតែជាកង្វល់ ដែលឈ្មួញ និង​កសិករក្នុងស្រុកបន្តរអ៊ូរទាំ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី១១ ខែឧសភា លោក ឃឹម ប៊ុនឡែន ស្ថាបនិកនិងជាប្រធានសហគមន៍ចម្ការស្តេចទុរេន បានឲ្យដឹងថា ការនាំចូលទុរេនពីក្រៅប្រទេសបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ និងប៉ះពាល់ដល់ទីផ្សាដែលប្រជាកសិករខ្មែរខំប្រឹងដាំដុះទុរេននៅក្នុងស្រុក។

Duration:00:10:54

Ask host to enable sharing for playback control

លោក អ៊ុន ច័ន្ទថុល៖ អ្នកសារព័ត៌ដែលមានមេធាវីរបស់អង្គការLACជួយការពារក្តី ភាគច្រើនបានឈ្នះក្តី

5/10/2025
អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា​(LAC)​ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០២៥ ​ពី​ការ​ផ្តល់​មេ​ធាវី​ជួយ​ការ​ពារ​អ្នក​សារ​ព័ត៌​មាន​ នៅក្នុង​ករណី​ពួកគេមាន​តម្រូវ​ការ​ពឹង​ពាក់​មេធាវី​ការ​ពារ​ក្តី។​ ក្នុង​បទ​សម្ភាស​ជា​មួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​ នៅ​ថ្ងៃទី​១០ ​ឧសភា លោក អ៊ុន ច័ន្ទថុល ​មេធាវី​របស់​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា បាន​បញ្ជាក់​ថា ភាគ​ច្រើននៃ​រឿង​ក្តី​របស់​អ្នក​សារ​ព័ត៌​មាន​ដែល​អង្គការ​នេះ​ដាក់​មេធាវីជួយ​ការ​ពារ​ក្តី​មិន​គិត​ថ្លៃ​ គឺ​ទទួល​បាន​ជោគ​ជ័យ ​ដោយ​អ្នក​សារព័ត៌​មាន​ដែល​រង​ការ​ចោទ​ប្រកាន់​មិន​ត្រូវ​បាន​ឃុំ​ខ្លួន​។

Duration:00:08:36

Ask host to enable sharing for playback control

លោកឡុង កុសល៖ កម្មវិធី «Visit Angkor» ជួយ លើកស្ទួយវិស័យទេសចរណ៍ និងតម្លៃរមណីយដ្ឋានអង្គរ

5/9/2025
អាជ្ញាធរជាតិអប្សរាទើបបានប្រកាសដាក់ឲ្យសាកល្បងប្រើប្រាស់កម្មវិធី «Visit Angkor» ដើម្បីទទួល ឬផ្តល់ព័ត៌មានពាក់ព័ន្ធនឹងអង្គរវត្តទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៩ ឧសភានេះ លោក ឡុង កុសល អគ្គនាយករង និងជាអ្នកពាក្យអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា កម្មវិធី «Visit Angkor» ត្រូវបានបង្កើតឡើងជាភាសាខ្មែរ និងភាសាអង់គ្លេស។ លោក ឡុង កុសលរំពឹងថា កម្មវិធី «Visit Angkor» នឹងអាចចូលរួមលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និងលើកតម្លៃរមណីយដ្ឋានអង្គរ។

Duration:00:09:55

Ask host to enable sharing for playback control

វេជ្ជបណ្ឌិត មុំ គង់៖ រដ្ឋត្រូវបន្តឹងការនាំចូល និងបិទខ្ទប់ការផ្សាយពាណិជ្ជកម្មបារីអេឡិចត្រូនិក

5/7/2025
នៅថ្ងៃទី៥ ឧសភា នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែតបានប្រកាសដាច់ណាត់មិនឲ្យក្រុមហ៊ុនបរទេសចូលមកវិនិយោគលើបារីអេឡិចត្រូនិកក្នុងប្រទេសកម្ពុជាឡើយ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃពុធ ទី៧ ឧសភា លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជាបានគាំទ្រ និងសាទរលើការប្រកាសរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា។ តាមលោកវេជ្ជបណ្ឌិត ការប្រើប្រាស់បារីអេឡិចត្រូនិកនៅកម្ពុជាបានកើនឡើងគួរឲ្យកត់សម្គាល់ ពិសេសនៅក្នុងចំណោមយុវវ័យ។ ក្នុងន័យនេះ លោកវេជ្ជបណ្ឌិតចង់ឃើញរដ្ឋាភិបាលរឹតបន្តឹងការនាំចូលបារីអាឡិចត្រូនិក និងបិទខ្ទប់ការផ្សាយពាណិជ្ជកម្មតាមបណ្តាញសង្គមទាំងអស់។

Duration:00:11:22

Ask host to enable sharing for playback control

លោក ឡុង ឌីម៉ង៖ ការផលិតគ្រឿងបន្ទាប់បន្សំបន្ទះសូឡាចេញពីកាកសំណល់រឹងកាត់បន្ថយផលប៉ះពាល់បរិស្ថាន

5/6/2025
នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០២៥ នេះ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បាន​ប្រជុំ​ផ្សព្វ​ផ្សាយ និង​ពិគ្រោះ​យោបល់​ស្តីពី​លទ្ធផល​បឋម​នៃ​សេចក្តី​ព្រាង​របាយការណ៍​សិក្សា​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​បរិស្ថាន និង​សង្គម​លើ​គម្រោង​បង្កើត​រោង​ចក្រ​កែ​ច្នៃ​អាលុយ​មីញ៉ូម និង​ផលិត​គ្រឿង​បន្ទាប់​បន្សំ​សម្រាប់​បន្ទះ​សូឡា​របស់​ក្រុមហ៊ុន​ឯក​ជន​។ ​ក្នុង​បទ​សម្ភាស​ជា​មួយ​វិទ្យុបារាំង​អន្តរ​ជាតិ ​RFI ​នៅ​ថ្ងៃ​ទី​៦ ឧសភា ​លោក ឡុង ឌីម៉ង់​ អ្នក​នាំពាក្យ​ខេត្ត​ព្រះសីហនុ​បញ្ជាក់​ថា ​គម្រោង​នេះ​ជា​ការ​កែ​ច្នៃ​កាក​សំណល់​រឹង​ដើម្បី​ធ្វើ​ស៊ុម​បន្ទះ​សូឡា​ ពោល​មិន​មែន​ជា​រោង​ចក្រ​ផលិត​បន្ទះ​សូឡា​ទេ​។

Duration:00:09:03

Ask host to enable sharing for playback control

លោក លី សូវ៉ាន់៖ ពលរដ្ឋមិនត្រូវទិញសាច់សត្វដែលគ្មានការត្រួតពិនិត្យច្បាស់លាស់មកបរិភោគ

5/5/2025
កាលពីពេលថ្មីៗនេះ ខេត្តមុដាហាន ប្រទេសថៃ បានរកឃើញវិជ្ជមានជំងឺអង់ត្រាក់(ពិសធ្យូង) ចំនួនពីរករណីលើមនុស្ស ក្នុងនោះមួយករណីបានធ្វើឲ្យបុរសអាយុ ៥៣ឆ្នាំម្នាក់ស្លាប់ និងម្នាក់ទៀតកំពុងព្យាបាលនៅមន្ទីរពេទ្យ។ ព័ត៌មាននេះធ្វើឲ្យពលរដ្ឋខ្មែរមានការចាប់អារម្មណ៍ និងសម្តែងការព្រួយបារម្ភផងដែរ ដោយខ្លះបានចៀសវាង ឬកាត់បន្ថយការបរិភោគសាច់គោមួយរយៈ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥នេះ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងបញ្ជាក់ថាកម្ពុជាមិនទាន់មានឆ្លងជំងឺនេះនៅឡើយទេ។ ជាមួយគ្នានេះ លោក លី សូវ៉ាន់ ស្នើឲ្យអ្នកសម្លាប់សត្វមិនត្រូវយកសាច់សត្វដែលឈឺមកលក់លើទីផ្សារ និងអ្នកទិញក៏មិនត្រូវទិញសាច់សត្វដែលមិនមានប្រភពត្រួតពិនិត្យច្បាស់លាស់ដែរ៕

Duration:00:08:34

Ask host to enable sharing for playback control

លោក ណុប វី៖ សេរីភាពសារព័ត៌មាននៅកម្ពុជាធ្លាក់ចុះដោយសារតែឃាតកម្ម និងកំណើនបណ្តឹងប្រឆាំងអ្នកសារព័ត៌មាន

5/3/2025
ថ្ងៃ​ទី​៣​ឧសភា គឺ​ជា​ទិវា​សេរី​ភាព​សារព័ត៌​មាន​ពិភព​លោក​លើក​ទី​៣២​។​ នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន ដែល​ចេញ​ផ្សាយ​ក្នុង​ឱកាស ទិវា​សេរីភាព​សារព័ត៌​មាន​ពិភព​លោក ​កម្ពុជា​ត្រូវ​បាន​អង្គការ​មួយ​នេះ​ទម្លាក់​ចំណាត់​ថ្នាក់​ចំនួន​១០​លេខ​។​ លោក ណុប វី នាយក​ប្រតិ​បត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌​មាន​កម្ពុជា​(ខាមបូចារ) កត់​សំគាល់​ថា សេរីភាព​សារព័ត៌​មាន​នៅ​កម្ពុជា ធ្លាក់​ចុះ​ក៏ដោយ​សារ​តែ​ករណី​បាញ់​សម្លាប់​អ្នក​កាសែត​ម្នាក់​នៅ​ខេត្ត​សៀមរាប និង​បណ្តឹង​ប្រឆាំង​អ្នក​សារ​ព័ត៌​មាន​កើន​ឡើង​ជាង​១០០%​។​ នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI លោក ណុប វី ​យល់​ថា ​នៅ​កម្ពុជា​អ្នកសារ​ព័ត៌​មាន​មិន​ទាន់​ត្រូវ​បាន​ធានា​ពី​សុវត្ថិភាព និង​សេរីភាព​ក្នុង​ការ​បំពេញ​វិជ្ជា​ជីវៈ​នៅ​ឡើយ​ ទោះ​ជា​ស្ថាប័ន​សារព័ត៌​មាន​មាន​ចំនួន​រហូត​ដល់​ជាង​១ពាន់​អង្គភាព និង​អ្នក​សារ​ព័ត៌​មាន​មាន​ប្រមាណ​១​ម៉ឺន​នាក់​ក្តី​។

Duration:00:12:06

Ask host to enable sharing for playback control

លោក គឹម ចាន់បញ្ញា៖ ថៃខាតបង់សេដ្ឋកិច្ចច្រើនជាងកម្ពុជាលើការបិទច្រកព្រំដែនអានសេះ

5/2/2025
នៅថ្ងៃទី១ ឧសភា ច្រកទ្វារព្រំដែនអន្តរជាតិអានសេះ ខេត្តព្រះវិហារត្រូវបានភាគីថៃបិទជាឯកតោភាគី។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃសុក្រទី២ ឧសភា លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារបានឲ្យដឹងថា ការបិទច្រកព្រំដែនអានសេះភ្លាមៗពីភាគីថៃអាចមកពីការភាន់ច្រឡំលើបញ្ហាអ្វីមួយ និងថា អាជ្ញាធរខ្មែរក្នុងខេត្តព្រះវិហារកំពុងចរចាជាមួយភាគីថៃដើម្បីបើកច្រកព្រំដែននេះឡើងវិញ។ តាមលោក គឹម ចាន់បញ្ញា ថៃជាអ្នកខាតបង់សេដ្ឋកិច្ចច្រើនជាងកម្ពុជាចំពោះការបិទច្រកព្រំដែនអន្តរជាតិអានសេះពេលនេះ។

Duration:00:08:40

Ask host to enable sharing for playback control

បណ្ឌិត ឈាង វណ្ណារិទ្ធ៖កម្ពុជាទទួលបានប្រយោជន៍សេដ្ឋកិច្ចនិងការទូតច្រើនពីអាស៊ានក្នុងរយៈពេល២៦ឆ្នាំ

4/30/2025
ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នេះ គឺជាខួប២៦ឆ្នាំ នៃការចូលជាសមាជិកអាស៊ានរបស់ប្រទេសកម្ពុជា។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិRFI នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានឧទ្យាននវានុវត្តន៍សង្គមអង្គរ(ASIP) បានថ្លែងថា អាស៊ានគឺជាខែលដ៏សំខាន់ក្នុងការថែរក្សាស្ថិរភាពនៅក្នុងតំបន់ និងការពារផ្តល់ផលប្រយោជន៍ស្នូលដល់សមាជិករបស់ខ្លួន។ សម្រាប់កម្ពុជា ត្រូវបានលោកបណ្ឌិតកត់សម្គាល់ឃើញថា ក្នុងនាមជាសមាជិកអាស៊ានរយៈពេល ២៦ឆ្នាំកន្លងទៅ កម្ពុជាទទួលបានអត្ថប្រយោជន៍ជាច្រើន ពិសេសសេដ្ឋកិច្ច និងការទូត៕

Duration:00:10:53

Ask host to enable sharing for playback control

លោក រ៉ុង ឈុន៖ ក្រោយការរឹបអូសផ្ទះរបស់ខ្ញុំ ខ្ញុំនឹងបោះតង់ដេកតាមចិញ្ចើមថ្នល់

4/29/2025
លោក រ៉ុង ឈុន ទី​ប្រឹក្សា​គណ​បក្ស​កម្លាំង​ជាតិ​ត្រូវ​បាន​សាលាឧទ្ធរណ៍​ចេញ​ដីកា​កោះ​ហៅឲ្យ​ចូល​សវនា​ការ​នៅថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៥ ស្តីពី​សំណុំ​រឿង​ «ផ្តល់​នីតិ​សម្បទារ​ឡើង​វិញ» ​ក្រោយ​ពី​លោក​បាន​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​បាន​មួយ​ភាគ​ធំ​។​ ដោយ​ឡែក ​សំណុំរឿង​ដែល​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ប្រកាស​រឹប​អូស​ផ្ទះ​របស់​លោក​ទៅ​លក់​ដើម្បី​សង​ជំងឺ​ចិត្ត​ដល់​គណៈ​កម្មាធិការ​ព្រំដែន​ត្រូវ​បាន​លោក​ រ៉ុង​ ឈុនអះ​អាង​ថា លោក​គ្មាន​អ្វី​តវ៉ា និង​ក៏​មិន​ផ្លាស់​ប្តូរ​ជំហរ​នយោបាយ​ដែរ​។ ​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា លោក រ៉ុង ឈុន ថ្លែង​ថា ក្រោយ​ពី​គេ​រឹប​អូស​ផ្ទះ​របស់​លោក ​លោក​នឹង​ទៅបោះ​តង់​ដេក​តាម​ចិញ្ចើម​ថ្នល់​។

Duration:00:10:17

Ask host to enable sharing for playback control

លោក សាន់ ម៉ាឡា៖ ឃាតកម្មលើ លោក ឈុត វុទ្ធី នៅមិនទាន់ទទួលបានយុត្តិធម៌

4/26/2025
អង្គ​ការ​សង្គម​ស៊ីវិល និង​សហគមន៍​ព្រៃ​ឈើ​ រំឭក​ខួប​១៣​ឆ្នាំ​នៃ​មរណ​ភាព​របស់ ​លោក ឈុត វុទ្ធី សកម្មជន​ការ​ពារ​ព្រៃ​ឈើ ​ដែល​ត្រូវ​បាន​បាញ់​សម្លាប់​ក្នុង​ពេល​ចុះ​ស៊ើប​អង្កេត​បទ​ល្មើស​នៅ​ខេត្ត​កោះកុង​កាលពីឆ្នាំ២០១២។​ លោក សាន់ ម៉ាឡា ប្រធាន​កម្ម​វិធី​បណ្តាញ និង​តស៊ូមតិ​នៃ​អង្គការ​ភាព​ជា​ដៃគូ​ដើម្បី​បរិស្ថាន និង​ការ​អភិវឌ្ឍន៍ លើក​ឡើង​ថា ទាំង​ក្រុម​គ្រួសារ និង​អ្នក​គាំទ្រ​«វីរៈ​ជន​ព្រៃ​ឈើ​រូប​នេះ»នៅ​តែ​ទទួច​ឲ្យ​ស្វែង​រក​យុត្តិ​ធម៌​ជូន​លោក ឈុត វុទ្ធី​។​

Duration:00:08:29

Ask host to enable sharing for playback control

លោក Casey Barnett៖ កម្ពុជាមានទាំងឱកាស និងហានិភ័យក្នុងបរិបទដំឡើងពន្ធរបស់អាមេរិក

4/25/2025
មកដល់ពេលនេះ ការចរចាការដាក់ពន្ធលើមុខទំនិញរវាងកម្ពុជា និងអាមេរិក នៅមិនទាន់មានការកំណត់ជាក់លាក់យ៉ាងណានៅឡើយ។ ក្នុងរយៈពេល៩០ថ្ងៃ គិតចាប់ពីថ្ងៃទី៩មេសា កម្ពុជាត្រូវប្រើប្រាស់ពេលវេលានេះ ដើម្បីបន្ទន់ចិត្តអាមេរិកឲ្យបញ្ចុះពន្ធដល់កម្ពុជា ខណៈដែលរដ្ឋបាលលោក ដូណាល់ ត្រាំ ចង់ដំឡើងពន្ធលើទំនិញកម្ពុជានាំចូលទៅកាន់សហរដ្ឋអាមេរិករហូតដល់៤៩%។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនៅថ្ងៃសុក្រទី២៥មេសានេះ លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិក បានកត់សម្គាល់ថា ការដំឡើងពន្ធ៤៩%របស់អាមេរិកចំពោះកម្ពុជា ជារឿងដ៏ហួសហេតុ ដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យកាត់ដេរ។ តែនៅទន្ទឹមនេះប្រធានសភាពាណិជ្ជកម្មអាមេរិកក៏កត់សម្គាល់ដែរថា កម្ពុជាមានទាំងឱកាស មានទាំងហានិភ័យ ក្នុងបរិបទដំឡើងពន្ធរបស់អាមេរិក។

Duration:00:11:07

Ask host to enable sharing for playback control

បណ្ឌិត ហ៊ាន សុខុម៖ អក្ខរាវិរុទ្ធភាសាខ្មែរគឺជាបញ្ហាចាំបាច់ដែលត្រូវមានការដោះស្រាយជាបន្ទាន់

4/24/2025
នៅថ្ងៃព្រហស្បតិ៍ទី២៤ ខែមេសា ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំសិក្ខាសាលាមួយស្តីពីការរៀបចំកម្មវិធី(សុសវែរ) ពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរ ដោយមានការចូលរួមពីអ្នកជំនាញផ្នែកសុសវែរភាសាខ្មែរមួយចំនួន។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ លោកបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិតសភាកម្ពុជាបានថ្លែងថា គោលបំណងនៃកិច្ចពិភាក្សានេះ គឺធ្វើយ៉ាងណាបង្កើតសុសវែរពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរមួយ ដែលមានលក្ខណៈពេញលេញ និងអាចប្រើប្រាស់បានជាទូទៅ។

Duration:00:11:23

Ask host to enable sharing for playback control

លោក ក្រាញ់ តូនី៖ សាលាក្តីខ្មែរក្រហមចង់បានដៃគូគម្រោងផ្សេងៗដើម្បីអនុវត្តការងារនៅសេសសល់

4/17/2025
អង្គជំនុំជម្រះវិសាមញ្ញនៅក្នុងតុលាការកម្ពុជា ឬសាលាក្តីខ្មែរក្រហមបានបញ្ចប់បេសកកម្មយុត្តាធិការរបស់ខ្លួនកាលពីឆ្នាំ២០២២ ក្នុងការស្វែងយុត្តិធម៌ជូនជនរងគ្រោះក្នុងសម័យខ្មែរក្រហម។ តែក្រុមការងារនៃសាលាក្តីនេះនៅមិនទាន់ចប់ការងារថែរក្សា គ្រប់គ្រងឯកសារ និងការពន្យល់ផ្សព្វផ្សាយដល់មហាជនពីអ្វីដែលបានកើតឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យនៅឡើយទេ។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៧ មេសា ឆ្នាំ២០២៥ នេះ លោក ក្រាញ់ តូនី រដ្ឋលេខាធិការ និងជាប្រធានរដ្ឋបាលស្តីទីនៃសាលាក្តីខ្មែរក្រហមបានគូសបញ្ជាក់ថា សាលាក្តីខ្មែរក្រហមត្រូវការគម្រោងនានាដែលមានការចូលរួមពីដៃគូជាតិ និងអន្តរជាតិបន្ថែមទៀតដើម្បីអនុវត្តការងារដែលនៅសេសសល់ ដូចជាការងារថែរក្សាកេរដំណែលសាលាក្តី និងការងារផ្សព្វផ្សាយជាដើម។

Duration:00:17:55

Ask host to enable sharing for playback control

លោក កត្តា អ៊ន៖ ក្រសួងការងារនឹងធ្វើការជាមួយអាជ្ញាធរថៃដើម្បីធានាសំណងជូនពលករខ្មែរ

4/6/2025
គិតមកដល់ថ្ងៃអាទិត្យទី៦មេសានេះ មានពលករខ្មែរមួយរូបបានបាត់បង់ជីវិត និងពីររូបរងរបួស ក្នុងហេតុការណ៍បាក់រលំសំណង់អគារក្នុងទីក្រុងបាងកកកាលពីថ្ងៃទី២៨មីនា។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ នៅថ្ងៃអាទិត្យទី៦មេសា លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា អាជ្ញាធរខ្មែរបានធ្វើការយ៉ាងយកចិត្តទុកដាក់ជាមួយអាជ្ញាធរថៃ ក្នុងប្រតិបត្តិរុករកពលករដែលបាត់ខ្លួនជាង៧០នាក់ទៀត។ តាមលោក កត្តា អ៊ន បច្ចុប្បន្នក្រសួងការងារកម្ពុជា ក៏ដូចជាតំណាងស្ថានទូតខ្មែរ ក៏កំពុងធ្វើការជាមួយអាជ្ញាធរថៃ ដើម្បីធានាថា ពលករខ្មែរដែលរងគ្រោះទទួលបានសំណងត្រឹមត្រូវតាមច្បាប់ការងាររបស់ថៃ។

Duration:00:08:11

Ask host to enable sharing for playback control

លោក កង ឫទ្ធិគិរី៖ កម្ពុជាខ្វះសៀវភៅប្រវត្តិសាស្ត្រដែលឆ្លុះបញ្ចាំងពីការពិត

4/3/2025
សៀវភៅមានចំណងជើង «សំឡេងស្វែងរកយុត្តិធម៌ចេញពីផ្នូរសពរួមដែលមិនមែនជាការសងសឹក» សរសេរ និងចងក្រងដោយលោក កង ឫទ្ធិគិរី អតីតសាស្រ្តចារ្យ និងជាអតីតមេធាវីការពារក្តីឲ្យមេដឹកនាំខ្មែរក្រហមក្នុងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក កង ឫទ្ធិគិរីលើកឡើងថា សៀវភៅរបស់លោកឆ្លុះបញ្ចាំងពីការពិតក្នុងរបបខ្មែរក្រហមត្រូវបានចងក្រងដោយឯកសារច្បាប់ជាតិ និងអន្តរជាតិ។ សម្រាប់លោក កង ឫទ្ធិគិរី កម្ពុជាពិតជាត្រូវការសៀវភៅប្រវត្តិសាស្ត្រដែលឆ្លុះបញ្ចាំងពីការពិតដោយមិនភ្ជាប់និន្នាការនយោបាយ ខណៈសៀវភៅប្រវត្តិសាស្ត្រភាគច្រើនត្រូវបានចងភ្ជាប់ជាមួយនិន្នាការនយោបាយ។

Duration:00:15:45

Ask host to enable sharing for playback control

បណ្ឌិត ម៉ី កល្យាណ៖ ការដំឡើងពន្ធរបស់អាមេរិកលើទំនិញកម្ពុជាមានផលប៉ះពាល់ធំធេងគួរឲ្យបារម្ភ

4/3/2025
នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ត្រូវជាព្រឹកថ្ងៃទី៣ មេសានៅកម្ពុជា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចដំឡើងពន្ធលើទំនិញនាំចូលពីកម្ពុជាចំនួន៤៩% ដែលជាអត្រាពន្ធដ៏ខ្ពស់ជាងគេក្នុងចំណោមប្រទេសនៅអាស៊ីអាគ្នេយ៍។ វិធានការដំឡើងពន្ធនេះនឹងចូលជាធរមាននៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥។ នៅក្នុងកិច្ចសម្ភាសនជាមួយវិទ្យុបារាំង RFI នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥នេះ លោក ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន មើលឃើញថា បើសហរដ្ឋអាមេរិកដំឡើងពន្ធលើទំនិញកម្ពុជាដូចបានលើកឡើងមែន នោះវានឹងមានផលប៉ះពាល់ធំធេងគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង។

Duration:00:09:50

Ask host to enable sharing for playback control

លោក ប្រាក់ សេរីវឌ្ឍន៍៖ កង្វះផលិតភាពក្នុងស្រុកជាឧបសគ្គក្នុងការគាំទ្រផលិតផលខ្មែរ

4/2/2025
ថ្ងៃទី​៩ ខែ​មេសា គឺ​ជា​ទិវា​ជាតិ​លើក​កម្ពស់​ការ​ប្រើប្រាស់​ផលិតខ្មែរ​លើក​ទី​៨​។ ​មុន​ទិវា​នេះឈាន​មក​ដល់​ រដ្ឋា​ភិបាល​កម្ពុជា​បាន​ចេញ​សារ​លិខិត​មួយ​ដោយ​ជំរុញ​ឲ្យ​ពលរដ្ឋ​នាំ​គ្នាគាំ​ទ្រ​ផលិត​ផល​ខ្មែរ​ដើម្បី​ជា​មោទនភាព​ជាតិ​។​ លោក ប្រាក់ សេរីវឌ្ឍន៍ តំណាង​ស្ថាប​និក សមាគម​អ្នក​ប្រើប្រាស់​វិស័យ​សុវត្ថិភាព​អាហារ​ (ស.ប.ស.អ) យល់ថា ការ​គាំទ្រ​ផលិតផល​ខ្មែរ​បាន​ជួយ​ដល់​សង្គម និង​សេដ្ឋកិច្ច​។​ តែ​លោក​កត់​សម្គាល់​ឃើញ​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​កម្ពុជា​នៅខ្វះលទ្ធភាព​ផលិត​ដើម្បី​ផ្គត់ផ្គង់​តម្រូវ​ការ​ និង​ខ្វះការ​យល់​ដឹង​ពី​ការ​គាំទ្រ​ផលិត​ផល​ខ្មែរ​។

Duration:00:12:31

Ask host to enable sharing for playback control

លោក ថេ ឈុនហាក់៖ កម្ពុជាមានភាពប្រសើរឡើងក្នុងការដោះស្រាយបញ្ហាវិសមភាពយែនឌ័រ

4/1/2025
លោក ថេ ឈុនហាក់ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​សមភាព​យេនឌ័រ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៃ​ក្រសួង​កិច្ចការ​នារី​ បាន​ថ្លែង​ថា កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​វិសមភាពយែ​នឌ័រ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយភាគី​ពាក់ព័ន្ធ​នៅក្នុង​កិច្ច​ប្រជុំ​មួយ​នៅអង្គការ​សហ​ប្រជាតិ​កាល​ពី​ពាក់​កណ្តាល​ខែ​មីនា ឆ្នាំ​២០២៥​។​ ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​ RFI នៅ​ថ្ងៃ​ទី​១ ខែ​មេសា លោក ថេ ឈុនហាក់ បាន​អះអាង​ថា ភាព​ប្រសើរ​នៃ​ស្ថាន​ភាព​យែន​ឌ័រ​នៅ​កម្ពុជា គឺ​ដោយសារ​តែ​កម្ពុជា​មាន​គោល​នយោបាយ​គាំពារ​ស្ត្រី ​និង​សមភាព​យែន​ឌ័រ​។​ តែ​លោក​ក៏​ទទួល​ស្គាល់​ថា កម្ពុជា​នៅ​មាន​បញ្ហា​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ឆ្លើយ​តប​នឹង​បញ្ហា​យែន​ឌ័រ​។

Duration:00:10:41