Report-logo

Report

RFI

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

Location:

France

Networks:

RFI

Description:

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

Language:

Khmer


Episodes
Ask host to enable sharing for playback control

ធនាគារក្ដាមខេត្តកែប ជួយបង្កើនទិន្នផលក្តាមក្នុងស្តុកធម្មជាតិ

5/13/2025
ធនាគារក្ដាម ជាទីតាំងសម្រាប់ភ្ញាស់ពងក្ដាម និងថែបំប៉នមេក្ដាមពង ដើម្បីជួយបង្កើនស្តុកក្ដាមធម្មជាតិ ស្របពេលដែលមានក្តីបារម្ភចំពោះការថយចុះទិន្នផលក្តាមក្នុងសមុទ្រ។ ធនាគារនេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការទិញក្តាមមានពងក្រៅសន្ទះទ្រូងពីប្រជានេសាទ យកទៅភ្ញាស់ក្ដាមរាប់លានកូននៅក្នុងសំណាញ់។ គោលដៅគឺដើម្បីទិន្នផលក្ដាមក្នុងប្រទេសកម្ពុជាឲ្យមានជានិរន្តភាព។

Duration:00:07:47

Ask host to enable sharing for playback control

សហគមន៍នេសាទភូមិថ្មីក្នុងខេត្តកែបស្នើឲ្យបន្ថែមថ្មសិប្បនិម្មិតចូលសមុទ្រដើម្បីជួយការពារជីវចម្រុះ

5/11/2025
ដែនអភិរក្សសហគមន៍នេសាទភូមិថ្មីក្នុងខេត្តកែបធ្លាប់តែជាកន្លែងប្រឈមនឹងបទល្មើសនេសាទ។ តែចាប់តាំងពីឆ្នាំ២០២០ មក រដ្ឋបាលជលផល និងអង្គការដៃគូបានទម្លាក់ថ្មសិប្បនិម្មិតចូលសមុទ្រដើម្បីជួយបង្កើនទីជម្រកដល់ជីវចម្រុះ និងទប់ស្កាត់បទល្មើសផ្សេងៗ។ ប្រជានេសាទក្នុងសហគមន៍អះអាងថា វិធានការទម្លាក់ថ្មសិប្បនិម្មិតនេះមានប្រសិទ្ធិភាពខ្ពស់ក្នុងការអភិរក្សធនធានជលផល និងបានស្នើក្រសួងកសិកម្មឲ្យពិនិត្យមើលលទ្ធភាពក្នុងការទម្លាក់ថ្មសិប្បនិម្មិតបន្ថែមទៀត។

Duration:00:09:17

Ask host to enable sharing for playback control

អ្នករួចរស់ជីវិត​រម្លឹកពីសោកនាដកម្ម​នៃការភៀសខ្លួនដ៏រន្ធត់នៅក្នុងស្ថានទូតបារាំង

5/11/2025
កាលពី៥០ឆ្នាំមុន ពោលគឺចាប់ពីថ្ងៃទី១៧មេសា ដល់ថ្ងៃទី៨ឧសភា ឆ្នាំ១៩៧៥ ស្ថានទូតបារាំងនៅកម្ពុជាបានក្លាយជាស្ថានទូតចុងក្រោយគេបង្អស់ដែលទទួលជនភៀសខ្លួនទាំងជនជាតិខ្មែរ ជនជាតិបារាំងនិងជនបរទេសរាប់រយនាក់ផ្សេងទៀតឲ្យជ្រកកោន ដើម្បីភៀសខ្លួនចេញពីការគ្រប់គ្រងអំណាចដ៏ឃោរឃៅរបស់ពួកខ្មែរក្រហម។ ប៉ុន្តែក៏មានជនជាតិខ្មែរមួយចំនួនធំផ្សេងទៀតដែរ​ក៏ពុំមានឱកាសទទួលបាន​សិទ្ធិការពារជីវិតនៅក្នុងពេលនោះ​​។ នៅក្នុងខួប៥០ឆ្នាំនៃពិធីរម្លឹកនិងឧទ្ទិសវិញ្ញាណក្ខន្ធដល់ជនរងគ្រោះដែលបាត់បង់ជីវិតនៅក្នុងសម័យខ្មែរក្រហម ដែលធ្វើឡើងដោយស្ថានទូតបារាំង កាលពីថ្ងៃទី៨ ឧសភា ឆ្នាំ២០២៥ សាក្សីនិងអ្នកនៅរស់រានមានជីវិតចេញពីស្ថានទូតបារាំង នៅតែមានក្តីរន្ធត់ចំពោះព្រឹត្តិការណ៍នៃការប្រឈមមុខជាមួយខ្មែរក្រហមដ៏សោកនាដកម្មមួយនេះ។

Duration:00:09:52

Ask host to enable sharing for playback control

ជនជាតិបារាំងភ្ញាក់ផ្អើល និងកោតសរសើរ​ពន្លឺ ពណ៌ក្នុងផ្ទាំងគំនូរ​របស់​វិចិត្រករ នូ សារី

5/10/2025
ដូចការសន្យា​ អ្នកទទួលខុសត្រូវ​នៃ​វិចិត្រសាល អេពីឌីមីក​ក្នុង​ទីប្រទេស​បារាំង​បាន​រៀបចំ​ការតាំងពិព័រណ៌​បង្ហាញ​ស្នាដៃ​រូបគំនូររបស់​វិចិត្រករ​ខ្មែរជាលើកទី២ ដោយ​លើកនេះ ផ្តោតសំខាន់​តែ​ទៅលើ​គំនូរសហសម័យ​របស់​លោក នូសារី។ ជាវិចិត្រករខ្មែរដ៏កម្រ​ដែលបានទទួលការសិក្សា​នៅ​សាលាវិចិត្រសិល្បៈ​នៅប្រទេស​បារាំង លោក​នូ សារី​បាន​ត្រលប់ទៅប្រទេស​បារាំង​ជាលើកទី​២ ដើម្បី​តាំង​បង្ហាញ​ស្នាដៃគំនូរ​របស់​លោក នៅក្នុងពិព័រណ៌​ដែលមានឈ្មោះ​ថា “ពណ៌នៃដួងព្រលឹងខ្មែរ”។

Duration:00:11:28

Ask host to enable sharing for playback control

សហគមន៍កំពង់សាមគ្គី៖ ការប្រែប្រួលអាកាសធាតុជាបញ្ហាប្រឈមក្នុងការដាំកូនកោងកាង

5/9/2025
ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ដូចជាការកើនឡើងកម្ពៅផែនដី កំណើនល្បាយខ្សាច់តាមឆ្នេរទឹករ៉ាក់ និងការប្រែប្រួលចរន្តទឹកសមុទ្របានបង្កផលប៉ះពាល់ធ្ងន់ធ្ងរលើការពង្រីកផ្ទៃដីដាំកូនកោងកាង។ សហគមន៍នេសាទកំពង់សាមគ្គីបានជ្រើសរើសវិធីដាំកូនកោងកាងតាមរយៈការធ្វើថ្នាលពិសោធន៍ និងសង់ស្ពានឬស្សីដើម្បីទប់ទល់នឹងការប្រែប្រួលចរន្តទឹកសមុទ្រដោយមានជំនួយពីដៃគូអភិវឌ្ឍន៍នានា។

Duration:00:08:46

Ask host to enable sharing for playback control

ស្ថានទូតបារាំងរៀបចំពិព័រណ៌រូបថត «ប្រឈមមុខនឹងខ្មែរក្រហម» ដើម្បីរំលឹកអតីតកាលខ្មៅងងឹតរបស់កម្ពុជា

5/9/2025
ស្ថានទូតបារាំងប្រចាំកម្ពុជា និងវិទ្យាស្ថានបារាំងបានរៀបចំកម្មវិធីពិព័រណ៌រូបថត «ប្រឈមមុខនឹងខ្មែរក្រហម» ដើម្បីរំលឹកខួប ៥០ឆ្នាំនៃការធ្លាក់ទីក្រុងភ្នំពេញក្នុងកណ្តាប់ដៃរបស់ពួកខ្មែរក្រហម។ ការតាំងពិព័រណ៌ដែលមានរយៈពេល ៣ខែនឹងនាំអ្នកទស្សនាឲ្យត្រឡប់ទៅមើលការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ ពិសេសនៅក្នុងបរិវេណរបស់ស្ថានទូតបារាំងដែលមានមនុស្សរាប់រយនាក់បានភៀសខ្លួនជ្រកកោននៅពេលពួកខ្មែរក្រហមចូលដល់ទីក្រុងភ្នំពេញ។ ពលរដ្ឋខ្មែរដែលបានចូលរួមក្នុងពិព័រណ៌បានលើកឡើងថា ពិព័រណ៌នេះជាឱកាសសម្រាប់ឲ្យពួកគេអាចស្វែងយល់បន្ថែមពីប្រវត្តិរបស់ពួកខ្មែរក្រហម។

Duration:00:10:02

Ask host to enable sharing for playback control

មេដឹកនាំបក្សប្រឆាំងថា លោក ថាច់ សេដ្ឋាមានសុខភាពល្អ និងបន្តឆន្ទៈនយោបាយជាមួយបក្សប្រឆាំង

5/8/2025
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ឧសភានេះ មេដឹកនាំរបស់គណបក្សភ្លើងទៀន និងឆន្ទៈខ្មែរចំនួន ៥រូបបានទៅសួរសុខទុក្ខសកម្មជនរបស់ខ្លួនដោយផ្ទាល់នៅមណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស)។ បន្ទាប់ពីបានចំណាយពេលជាង ១ម៉ោងកន្លះក្នុងពន្ធនាគារ មេដឹកនាំបក្សប្រឆាំងបានអះអាងថា បណ្តាសកម្មជនដែលបានជួបនៅមានសុខភាពមាំទាំ ពិសេស គឺលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនដែលបានប្តេជ្ញាបន្តឆន្ទៈនយោបាយជាមួយបក្សប្រឆាំង។

Duration:00:09:06

Ask host to enable sharing for playback control

លោកហ្សាក់ ប៉ឺឡេថា ទំនាក់ទំនងការទូតកម្ពុជា-បារាំងនៅតែជាមិត្តភាពដ៏ជិតស្និត និងរស់រវើក

5/6/2025
លោកហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជាបានលើកឡើងថា ទំនាក់ទំនងការទូតរវាងកម្ពុជា និងបារាំងនៅតែជាទំនាក់ទំនងមិត្តភាពបែបប្រវត្តិសាស្ត្រដ៏ជិតស្និត និងដ៏រស់រវើក។ ភាពជិតស្និត និងរស់រវើកនេះត្រូវបានស្តែងឡើងតាមរយៈកិច្ចសហប្រតិបត្តិការទាំងផ្នែកការទូត សេដ្ឋកិច្ច អភិបាលកិច្ច សុខាភិបាល កសិកម្ម ថាមពល អប់រំ វប្បធម៌ និងបេតិកភណ្ឌ។ លោកហ្សាក់ ប៉ឺឡេបានថ្លែងដូចនេះនៅក្នុងជំនួបជាមួយអ្នកសារព័ត៌មាននាព្រឹកថ្ងៃទី៥ ឧសភា ឆ្នាំ២០២៥។

Duration:00:09:30

Ask host to enable sharing for playback control

ប្រជានេសាទងាកទៅចិញ្ចឹមត្រីឆ្ពង់ ស្របពេលផលនេសាទសមុទ្រធ្លាក់ចុះ

5/5/2025
ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅសហគមន៍នេសាទត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត បានងាកទៅចិញ្ចឹមត្រីឆ្ពង់សមុទ្រវិញ ស្របពេលផលនេសាទពីសមុទ្រកាន់តែធ្លាក់ចុះ។ មូលហេតុមួយទៀត ដែលធ្វើឲ្យពលរដ្ឋនៅទីនោះងាកទៅចិញ្ចឹមត្រីឆ្ពង់ គឺពួកគេលែងចង់ប្រឈមនឹងគ្រោះថ្នាក់បាត់បង់ជីវិត ដោយសារខ្យល់ព្យុះនៅពេលចេញទៅនេសាទលើលំហសមុទ្រ។ ប្រជានេសាទរំពឹងថា ការចិញ្ចឹមត្រីឆ្ពង់នឹងអាចជួយបង្កើនប្រាក់ចំណូលឱ្យកាន់តែប្រសើរឡើងថែមទៀត៕

Duration:00:08:46

Ask host to enable sharing for playback control

យុវជនអាស៊ី « រួមគ្នាដើម្បីការអប់រំ » តាមរយៈការប្រកួតសិល្បៈគំនូរ

5/4/2025
ក្នុងគោលបំណងលើកកំពស់រួមគ្នាដើម្បីការអប់រំទាំងអស់គ្នា ជាពិសេសផ្តោតសំខាន់លើការអប់រំរបស់ស្ត្រីនិងក្មេងស្រីជនជាតិដើមភាគតិច ក្រុមសកម្មភាពយុវជនអាស៊ី ហៅកាត់ថា(AYA) បានសហការជាមួយអង្គការសីលការកម្ពុជានិងអង្គការAFSC បង្កើតវេទិកានៃការប្រកួតប្រជែងសិល្បៈគំនូរ កាលពីថ្ងៃ៣ឧសភា ក្រោមប្រធានបទ « រួមគ្នាដើម្បីការអប់រំ »។

Duration:00:09:46

Ask host to enable sharing for playback control

លោក សាវិន ហ្វីលីព៖ ធ្វើផែនការជីវិតត្រឹមត្រូវ ទើបអ្នកសិល្បៈអាចមានជីវិតប្រសើរបាន

5/4/2025
លោក សាវិន ហ្វីលីព គឺ​ជា​តារា​ភាព​យន្ត​ល្បី​មួយ​រូប​នៅ​កម្ពុជា និង​ធ្លាប់​បាន​ថត​កុន​លំដាប់​ពិភព​លោក​ជាច្រើន​ផង​ដែរ​។ ​ជា​អតីត​អ្នក​គ្រប់​គ្រង​សណ្ឋាគារ​ផ្កាយ​៥ ជា​តារា​ភាព​យន្ត និង​ជា​អ្នក​បង្កើត​មាតិកា​សង្គម ​លោក សាវិន ហ្វីលីព ដែល​មាន​ឈ្មោះ​ដើម​ តូ យោធិន ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ​កំពុង​ទទួល​ជោគ​ជ័យ​ទាំង​ការ​ងារ និង​គ្រួសារ​។​ ក្នុង​ពេល​ចែក​រំលែក​បទពិ​សោធន៍​ជីវិត​ជា​មួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI ​លោក​ សាវិន​ ហ្វីលីព ថ្លែង​ថា ​ភាព​ជោគ​ជ័យ​របស់​លោក​គឺ​ដោយ​សារ​តែ​ការ​ធ្វើ​ផែន​ការ​ជីវិត​បាន​ច្បាស់​លាស់​។

Duration:00:12:29

Ask host to enable sharing for playback control

សហគមន៍នេសាទ”កំពង់សាមគ្គី” ក្លាយជាសហគមន៍ទេសចរណ៍មួយក្នុងខេត្តកំពត

5/2/2025
តំបន់សហគមន៍នេសាទ”កំពង់សាមគ្គី” ដែលជាកន្លែងការពារព្រៃកោងកាងបានប្រែខ្លួនទៅជាសហគមន៍អេកូទេសចរណ៍មួយក្នុងខេត្តកំពតតាំងពីឆ្នាំ ២០១៩។ បច្ចុប្បន្ន សហគមន៍មួយនេះ អាចរកបានចំណូលបន្ថែមសម្រាប់សហគមន៍។តាមរយៈចំណូលនេះ សហគមន៍អាចបង្កើនប្រសិទ្ធិភាពក្នុងការងារអភិរក្សធនធានធម្មជាតិ៕

Duration:00:08:40

Ask host to enable sharing for playback control

ទិវាពលកម្មអន្តរជាតិ ២០២៥ ត្រូវបានប្រារព្ធក្នុងរូបភាពផ្សេងគ្នារវាងសហជីព និងរដ្ឋាភិបាល

5/1/2025
ទិវាពលកម្មអន្តរជាតិថ្ងៃ១ ឧសភាក្នុងឆ្នាំ២០២៥ នេះ គឺជាខួបលើកទី១៣៩។ ក្នុងឱកាសនេះ បណ្តាសហជីព និងកម្មកររាប់រយនាក់បានជួបជុំគ្នាសម្តែងមតិដោយលើកឡើងពីបញ្ហាប្រឈម និងកង្វល់ដើម្បីឲ្យរដ្ឋាភិបាលបានដឹង ឮ និងជួយដោះស្រាយ។ សិទ្ធិសេរីភាពជាមូលដ្ឋានរបស់កម្មករនៅតែជាបញ្ហារសើបបំផុតដែលបណ្តាសហជីពបានលើកឡើង។ ពីជ្រុងរដ្ឋាភិបាលវិញបានអះអាងពីការប្តេជ្ញាខ្ពស់ដើម្បីជួយលើកកម្ពស់ជីវភាពកម្មករ។

Duration:00:08:36

Ask host to enable sharing for playback control

លោកគង់ វន សរសេរសៀវភៅជីវប្រវត្តិផ្ទាល់ខ្លួនដើម្បីលក់យ​ថវិកាជួយសិស្សខ្មែរក្រីក្រ

4/30/2025
លោកគង់ វន ជាអតីតអ្នកកាសែតរបស់ទីភ្នាក់ងារជប៉ុននៅសម័យសង្គ្រាមលន់ នល់ ក្នុងទសវត្ស ៧០ រហូតដល់ខ្មែរក្រហមវាយយកក្រុងភ្នំពេញនៅថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥។ បន្ទាប់ពីបានភៀសខ្លួនទៅរស់នៅប្រទេសជប៉ុនជិត២០ឆ្នាំ លោកក៏បានសម្រេចចិត្តវិលត្រឡប់ចូលប្រទេសកំណើតមកសរសេរសៀវភៅស្តីពីខ្សែជីវិតផ្ទាល់ខ្លួនដើម្បីស្វែងរកថវិកា និងបរិច្ចាកជីវិតចុងក្រោយជួយដល់សិស្សខ្មែរក្រីក្រនៅទីជនបទ។

Duration:00:13:41

Ask host to enable sharing for playback control

លោកស្រី ភឿង សកុណា៖ ស្ថិតក្នុងបញ្ជីក្រហម នេះជាលើកចុងក្រោយ ដែល​រូបព្រះវិស្ណុផ្ទំ តាំងនៅទឹកដីបរទេស

4/29/2025
នៅប្រទេស​បារាំង សារមន្ទីសិល្បៈអាស៊ី​ ហ្គីមេ Guimet នៅទីក្រុង​ប៉ារីស​បាន​បើកសម្ពោធ​ពិព័រណ៌រូបព្រះវិស្ណុផ្ទំ​មកពីប្រាសាទមេបុណ្យខាងលិច កាលពីល្ងាច​ថ្ងៃ​ចន្ទទី ២៨ មេសាម្សិលមិញ។ អមដំណើរដោយ​លោកហង់ពៅ អគ្គនាយក​អាជ្ញាធរអប្សរា ​លោកស្រី ភឿងសកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌​កម្ពុជា​បានធ្វើដំណើរ​ទៅចូលរួមដោយផ្ទាល់នៅក្នុង​ពិធីសម្ពោធ​ការតាំងពិព័រណ៌​វត្ថុសិល្បៈធ្វើពីសំរឹទ្ធ​របស់ប្រទេស​កម្ពុជា​នៅ​សារមន្ទីរជាតិបារាំង​ហ្គីមេ។ មានឈ្មោះ Bronzes royaux d'Angkor, un art du divin បកប្រែក្រៅផ្លូវការថា សិល្បៈសម្រាប់ទេព​របស់រាជបដិមាសំរឹទ្ធនៅអង្គរ ពិព័រណ៌​នៅទីក្រុង​ប៉ារីស​នឹង​បើកទ្វារទទួល​សាធារណជនចាប់ពីថ្ងៃទី ៣០មេសា រហូត​ដល់​ថ្ងៃទី ៨ កញ្ញាឆ្នាំ ២០២៥។ ឈាង បុប្ផា​បានចុះ​ទៅ​យកព័ត៌មានផ្ទាល់​នៅសារមន្ទីរហ្គីមេ។ យើងស្តាប់បទយកការណ៍របស់គាត់។

Duration:00:10:53

Ask host to enable sharing for playback control

សមាគមខ្មែរកម្ពុជាក្រោមបន្តទទូចឲ្យរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ដល់ពលរដ្ឋខ្មែរកម្ពុជាក្រោម

4/29/2025
នៅព្រឹកថ្ងៃអង្គារ ទី២៩ មេសានេះ អង្គការសមាគមខ្មែរកម្ពុជាក្រោមបានដង្ហែក្បួនតាមដងផ្លូវឆ្ពោះទៅកាន់ក្រសួងការបរទេសដើម្បីដាក់ញត្តិស្នើសុំអន្តរាគមន៍ពីរដ្ឋាភិបាលកម្ពុជា។ ញត្តិរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោមបន្តទទូចឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់នឹងពួកគេដែលមានអ្នកខ្លះបានរងការបង្រ្កាប និងចាប់ខ្លួនពីសំណាក់អាជ្ញាធរវៀតណាម។ អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ថ្លែងថា រដ្ឋាភិបាលកម្ពុជាត្រូវជួយឈឺឆ្អាលរឿងសុខទុក្ខពលរដ្ឋខ្មែរក្រោមដូចដែលវៀតណាមតែងតែស្នើឲ្យកម្ពុជាយកចិត្តទុកដាក់ពលរដ្ឋវៀតណាមដែលរស់នៅកម្ពុជា។

Duration:00:08:11

Ask host to enable sharing for playback control

មជ្ឈមណ្ឌលបុប្ផាណារំឭកខួប៥០ឆ្នាំរបស់ខ្មែរក្រហមដើម្បីបន្លឺការចងចាំនិងបង្កើនការអប់រំសម្រាប់អនាគត

4/27/2025
មជ្ឈមណ្ឌលបុប្ផាណា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ បានរៀបចំពិធីបង្សុកូលរំឭកខួប៥០ឆ្នាំនៃការឡើងកាន់អំណាចដ៏ឃោរឃៅរបស់ពួកខ្មែរក្រហមកាលពីឆ្នាំ១៩៧៥។ កម្មវិធីនៃការរំឭកខួប៥០ឆ្នាំនេះមានទាំងការតាំងពិព័រណ៍ ការរំឭកវិញ្ញាណក្ខ័ន្ធជនរងគ្រោះក្នុងសម័យខ្មែរក្រហម ព្រមទាំងកិច្ចពិភាក្សាដ៏សំខាន់មួយរវាងអ្នករស់រានមានជីវិតនិងអ្នកចូលរួមវ័យក្មេងជំនាន់ក្រោយ ដើម្បីបន្លឺការចងចាំ រំឭកពីអតីតកាលនិងដើម្បីអប់រំសម្រាប់អនាគត។

Duration:00:10:02

Ask host to enable sharing for playback control

ហូលល័ក្ដខ្មែរពេញនិយម ប៉ុន្តែប្រឈមនឹងការបាត់បង់ប្រពៃណីធ្វើល័ក្ដ

4/27/2025
ល័ក្ដធម្មជាតិតាមក្បួនបុរាណខ្មែរ ឬល័ក្ដគីមី ត្រូវបានគេប្រើប្រាស់ជាចាំបាច់សម្រាប់ជ្រលក់ពណ៌ក្នុងការងារតម្បាញហូល។ថ្វីបើហូលត្បាញដោយសរសៃសូត្រជ្រលក់ល័ក្ដធម្មជាតិកំពុងពេញនិយម និងមានតម្លៃខ្ពស់ ប៉ុន្តែសិប្បករប្រើសរសៃសូត្រជ្រលក់ល័ក្ដខ្មែរកាន់តែខ្សត់ទៅៗ។ កញ្ញា អ្នក សម្ផស្ស បុគ្គលិកក្រុមហ៊ុនសូត្រពណ៌បានអះអាងថា សូត្រពណ៌ព្យាយាមអភិរក្ស ស្រាវជ្រាវបង្កើតពណ៌ធម្មជាតិ និងបង្រៀនរបៀបធ្វើល័ក្ដធម្មជាតិដល់សហគមន៍តម្បាញនៅខេត្តតាកែវតាំងពីឆ្នាំ២០០៩មកម្ល៉េះ។

Duration:00:09:26

Ask host to enable sharing for playback control

បណ្ណាគារជប៉ុន Tsutaya ដ៏ល្បីល្បាញធំជាងគេក្នុងលោក មកបង្កើតទីតាំងនៅកម្ពុជា

4/26/2025
មិនដែលធ្លាប់មាននៅកម្ពុជា បណ្ណាគាររបស់ជប៉ុនឈ្មោះ Tsutaya ដែលជាបណ្ណាគារដ៏ធំ ល្បីឈ្មោះក្នុងពិភពលោក បានមកបង្កើតទីតាំងជាលើកដំបូងនៅក្នុងទីក្រុងភ្នំពេញ។ ហាងលក់សៀវភៅដែលមានរចនាបថបែបជប៉ុនមួយនេះបាននាំយកសៀវភៅរហូតដល់ទៅប្រមាណ ៧ម៉ឺនចំណងជើង មកតាំងលក់ ព្រមទាំងមានហាងកាហ្វេ និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗទៀត។ ពលរដ្ឋខ្មែរ ដែលវិទ្យុបារាំងអន្តរជាតិ RFI បានសម្ភាសន៍ បានលើកឡើងពីក្តីរំភើបនៅពេលឃើញមានបណ្ណាគារប្រភេទនេះ ដែលសម្បូរសៀវភៅចម្រុះបែប ឲ្យអ្នកចូលចិត្តសៀវភៅអាចជ្រើសរើសបាន។ បន្ថែមពីនេះ ពួកគេចង់ឃើញបណ្ណាគារបែបនេះបន្ថែមទៀតក្នុងប្រទេសកម្ពុជា ដោយមិនចាំបាច់ត្រូវធ្វើដំណើរទៅបរទេស។

Duration:00:07:22

Ask host to enable sharing for playback control

បដិមាព្រះវិស្ណុផ្ទំដ៏ល្អអស្ចារ្យនឹង​បង្អួតសម្រស់នៅក្នុង​ពិព័រណ៌ដ៏ធំរបស់សារមន្ទីរបារាំងGuimet

4/24/2025
នៅទីបំផុត រូបព្រះវិស្ណុផ្ទំ​ដែលទទួលបានការជួសជុលសំអាត​ជាច្រើនខែ ​បានមកដល់​សារមន្ទីរសិល្បៈអាស៊ី ហ្គីមេ​ Guimetក្នុងទីក្រុងប៉ារីស កាលពីសប្តាហ៍មុន ដើម្បី​ចូលរួម​ក្នុងពិធីតាំងពិព័រណ៌​ដ៏ធំ ដែល​រៀបចំឡើង​​ដោយ​សារមន្ទីរសិល្បៈអាស៊ីហ្គីមេ ពីចុងខែ​មេសា រហូត​ដល់​ខែកញ្ញាឆ្នាំ ២០២៥។ នៅមុន​ការដាក់តាំងបង្ហាញជា​សាធារណៈ​នៅសប្តាហ៍ក្រោយ ព្រះវិស្ណុផ្ទំដែលជាបដិមាធ្វើពីសំរឹទ្ធបុរាណធំជាងគេ​បង្អស់ក្នុងប្រទេស​កម្ពុជា ឬ​នៅអាស៊ីអាគ្នេយ៍ បានទទួលការជួសជុសយ៉ាងយកចិត្តទុកដាក់ពីអ្នកឯកទេសបារាំង អស់រយៈពេល​៣ខែ នៅ​មន្ទីរពិសោធន៍ឯកទេស ឈ្មោះ អាក់ កង់ទិក Arc’Antique ក្នុងទីក្រុង ណង់ Nantes​ ភាគពាយ័ព្យ​នៃប្រទេសបារាំង។ ឈាង បុប្ផា​បានទៅធ្វើបទយកការណ៍នៅពេល​រូបព្រះវិស្ណុ​ផ្ទំត្រូវបានដឹក និង​យកទៅដំឡើង​នៅ​សារមន្ទីរ​សិល្បៈអាស៊ីហ្គីមេ កាលពី​សប្តាហ៍មុន។

Duration:00:15:52